គម្រោងផ្លូវទាំង៣៤ខ្សែ និងផ្លូវក្នុងក្រុងជាង១០ខ្សែទៀត នឹងរួចរាល់ជាស្ថាពរ នៅមុនខែមេសា ឆ្នាំ២០២១ ខាងមុខនេះ

ខេត្តព្រះសីហនុ៖ លោក បូរី វង្សសានិត ប្រធានមន្ទីរសារធារណៈការខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយស្បើយទឹកភ្លៀង ការជួសជុលស្ថាបនាផ្លូវក្នុងក្រុង ក្រៅពីផ្លូវទាំង៣៤ខ្សែ ក្រុមការងារបច្ចេកទេសកំពុងជួសជុលបន្ត។
លោកថា ក្រៅពីផ្លូវ៣៤ខ្សែ មានគម្រោងផ្លូវក្នុងក្រុងជាង១០ខ្សែទៀត ក៍ត្រូវស្តារនិងជួសជុលឡើងវិញដែរ ក្នុងនោះផ្លូវខ្លះ អនុវត្តន៍ដោយមន្ទីរសាធារណការខេត្តផ្ទាល់ និងផ្លូវខ្លះអនុវត្តន៍ដោយកងវិស្វកម្ម។
បើតាមលោកប្រធានមន្ទីររូបនេះ បញ្ជាក់ថា គម្រោងទាំងអស់ នឹងរួចរាល់ជាស្ថាពរ នៅមុនខែមេសា ឆ្នាំ២០២១ ខាងមុខនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។