ឯកឧត្តម ម៉ម ប៊ុនហេង ស្នើឲ្យអភិបាលរាជធានី-ខេត្ត ពង្រឹងការងារគ្រប់គ្រង សន្តិសុខសណ្តាប់ធ្នាប់ និងតាមដានបុគ្គលក្នុងការអនុវត្តការធ្វើចត្តាឡីស័ក១៤ថ្ងៃ

ភ្នំពេញ ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញលិខិតមួយ ដោយជម្រាបជូនឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥។
ក្នុងកម្មវត្ថុនៃលិខិត ក្រសួងបានស្នើមានការពង្រឹងពង្រឹងការងារគ្រប់គ្រង សន្តិសុខសណ្តាប់ធ្នាប់ និងតាមដានបុគ្គលក្នុងការអនុវត្តវិធានការសំខាន់ៗនៃការធ្វើ ចត្តាឡីស័ក១៤ថ្ងៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។