លោក​អនុសេនីយ៍ឯក​ម្នាក់ ត្រូវ​ដាច់​ជើង​ម្ខាង ដោយសារ​ផ្ទុះ​មីន នៅ​ខេត្តព្រះវិហារ

​ខេត្តព្រះវិហារ​៖ នៅវេលា​ម៉ោង​០៤ និង​៣០​នាទី​ទាបភ្លឺ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ លោក​អនុសេនីយ៍ឯក​ម្នាក់ បាន​ជាន់មីន បណ្តាល​ឲ្យ​ផ្ទុះ​ដាច់​ជើង​ម្ខាង នៅ​ចំណុច​ខាងជើង​ជណ្ដើរ​បូរាណ​ខាងកើត​ប្រាសាទព្រះវិហារ ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​។​

​ជនរងគ្រោះ​ឈ្មោះ នួន ធឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​អនុសេនីយ៍ឯក បាន​ជាន់មីន​ផ្ទុះ​ដាច់​ត្រឹម​ប្រអប់ជើង​ខាងឆ្វេង រងរបួស​ធ្ងន់​។
​បច្ចុប្បន្ន​ជនរងគ្រោះ បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​១៦ មករា ខេត្តព្រះវិហារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close