ថ្ងៃនេះ​! កម្ពុជា គ្មាន​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី ហើយក៏​គ្មាន​ករណី​ជាសះស្បើយ​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាសថា ពុំមាន​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី និង​ក៏​គ្មាន​ករណី​ជាសះស្បើយ​ដែរ​។​

​ដូច្នេះ គិត​រហូតមក​ដល់ពេលនេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វី​១៩​សរុប ៣០២​ករណី ក្នុងនោះ​២៨៨​បានជា​សះស្បើយ និង​នៅសល់​ចំនួន​១៣​នាក់​កំពុង​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ដោយឡែក​ទាក់ទង​នឹង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា គិតពី​ថ្ងៃទី ០៤ ដល់​ថ្ងៃទី ១៥ ខែវិច្ឆិកា​ឆ្នាំ ២០២០ ចំនួន​តេស្ត​ដែល​បានធ្វើ​វិភាគ​សរុប​មាន ៣,៩១៨ វត្ថុ​សំណាក ។ ក្នុង​ចំនួន​នេះ មាន​អ្នក​ដែល​បានធ្វើ​តេស្ត​លើក​ទី ១ ចំនួន ១,៧៤១​នាក់​, លើក​ទី ២​ចំនួន ៨២៥ នាក់ និង​តេស្ត​លើក​ទី​៣ បាន​ចំនួន ១,៣៥២ សំណាក​។​

​ជាមួយគ្នា​នោះ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បង្ហាញថា មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ -១៩ ចំនួន ០៤ នាក់ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close