បង្ក្រាប​គ្រឿងញៀន​ជាង ១​គីឡូក្រាម ឃាត់ខ្លួន​បុរស​ម្នាក់ នៅ​ខេត្ត​កំពង់​ស្ពី​

ខេត្ត​កំពង់​ស្ពី​៖ កាលពី​រសៀល ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ចុង​សប្តាហ៍​នេះ កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ត្រពាំង​លើ ឃុំ​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ ឈ្មោះ ប៊ុន ចាន់​ដារ​ត្ន័ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រពាំង​លើ ឃុំ​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ រីឯ​វត្ថុតាង​រឹបអូស​បាន សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​សុទ្ធ ១២៨៥.៨៥ ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ រៀបចំ​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close