សម្បុកសត្វចង្កៀលខ្យងជាង២១០០ ត្រូវបានកត់ត្រា នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ
កាលពីខែតុលា កន្លងទៅនេះ សម្បុកសត្វចង្កៀលខ្យងជាង ២១០០សម្បុកត្រូវបានកត់ត្រា ជាលើកដំបូងនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដោយឡែកនៅក្នុងខែវិច្ឆិកានេះសម្បុកសត្វស្លាបទឹកជាច្រើនប្រភេទទៀតត្រូវបានរកឃើញបន្ថែមនៅក្នុងតំបន់ការពារដីសើមនេះ។
ក្នុងនោះមានសត្វស្មោញដែលជាប្រភេទងាយរងគ្រោះចំនួន១០សម្បុក ក្អែកទឹកចំនួន៣០សម្បុក ខ្វែកចំនួន៦០សម្បុក ក្រសាធ្នង់ចំនួន២សម្បុក ក្រសាប្រផេះចំនួន១៩សម្បុក កុងគ្រោងតូចចំនួន១០សម្បុក និងកុកគ្រោងមធ្យមចំនួន១៥សម្បុក។
ការរកឃើញសម្បុបសត្វស្លាបទឹកជាប្រភេទនិងមានចំនួនដល់រាប់ពាន់សម្បុកនេះបញ្ជាក់ថាតំបន់ដីសើមបឹងព្រែកល្ពៅជាទីតាំងទ្រទ្រងជីវចម្រុះដ៏សំខាន់របស់ខេត្តតាកែវក៏ដូចរបស់ប្រទេសកម្ពុជា ហើយក៏ជាទីតាំងដែលមានសក្តានុពលសំរាប់អភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិនាថ្ងៃអនាគត។
អង្គការ BirdLife សំណូមពរដល់អជ្ញធរគ្រប់លំដាប់ថ្នាក់ និងសហគមន៍មូលដ្ឋាន សូមចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីកាត់បន្ថយការទន្ទ្រានយកដី បំលែងទីជម្រក ការដុតព្រៃលិចទឹក ការបំពុល ការបបាញ់ ការរំខាន និងការនេសាទខុសច្បាប់ជាដើម។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាសម្បត្តិធម្មជាតិដ៏ល្អគ្មានពីររបស់ខេត្ត សូមចូលរួមការពារទាំងអស់គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។