នាយករដ្ឋមន្ត្រី​អង់គ្លេស ធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយ​ប៉ះពាល់​អ្នក​វិជ្ជមាន​កូ​វីដ​១៩

​អង់គ្លេស​៖ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង ក្រោយ​ត្រូវបាន​មន្ត្រី​ប្រាប់ថា លោក​បាន​ទាក់ទង​ជាមួយ​អ្នក​ដែល ធ្វើតេស្ត​វិជ្ជមាន​ជម្ងឺ COVID-19 នេះ​បើតាម​សារព័ត៌មាន​ស៊ីន​ហួរ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស បញ្ជាក់ថា លោក ច​ន​សុន ត្រូវបាន​ណែនាំ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ក្រុមការងារ​ធ្វើតេស្ត និង​តាមដាន​របស់​ទីភ្នាក់ងារ​សុខភាព​ជាតិ (NHS) បន្ទាប់ពី​ចូលរួម​កិច្ចប្រជុំ​រយៈពេល​៣៥​នាទី​ជាមួយ​សមាជិកសភា​មួយក្រុម​តូច​នៅ​វិមាន​រដ្ឋាភិបាល (Downing Street) កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន នឹងធ្វើ​តាមច្បាប់ និង​កំពុង​បង្ខាំង​ខ្លួនឯង​នៅ​ដាច់ដោយឡែក​ពី​គេ ហើយ​លោក ច​ន​សុន នឹង​បន្ត​ធ្វើការ​ពី​លំនៅដ្ឋាន​នៅ​វិមាន​រដ្ឋាភិបាល រួមទាំង​ការដឹកនាំ​ការឆ្លើយតប​របស់​រដ្ឋា​ភិ​បាល​ចំពោះ​ជំងឺ​រាតត្បាត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close