បង្ក្រាប​ទីតាំង​ជល់​មាន់ ឃាត់ខ្លួន​មនុស្ស​៣​នាក់ នៅ​ឃុំ​បឹងល្វា ខេត្តកំពង់ធំ

​ខេត្តកំពង់ធំ​៖ ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់​មួយកន្លែង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ធំ ចុះបង្ក្រាប កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ភូមិ​អូរ​សោម ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច​ជំនាញ បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣​នាក់​, រឹបអូស​ម៉ូតូ ១១​គ្រឿង និង​មាន់​ជល់​៨​ក្បាល​។​

​ក្រោយ​ចុះបង្ក្រាប​រួច ជន​ដែល​ឃាត់ខ្លួន​បាន គឺមាន​ម្ចាស់​សៃ​វៀន​ជល​មាន់ ចំនួន​២​នាក់ និង​វត្ថុតាង ត្រូវបាន​បញ្ជូនមក​ទីបញ្ជាការ​កង​រា​អាវុធហត្ថ​ខេត្តកំពង់ធំ អនុវត្ត​បន្ត​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close