ឃើញ​ទឹក​ស្រក​ទៅ​បង់​ត្រី មិន​ប្រយ័ត្ន​រអិល​ជើង​ចូល​ទឹក​គួច បណ្តាល​ឲ្យ​លង់​ស្លាប់​

​ខេត្តបន្ទាយមានជ័យ​៖ បុរស​ម្នាក់ បាន​ទៅ​បង់​ត្រី​នៅពេល​ទឹកសម្រក ខណៈ​ទឹក​ទឹក​កំពុង​ហូរ​ខ្លាំង ក៏​រអិល​ជើង​ចូល​ទឹក​គួច បណ្តាល​ឲ្យ​លង់​ស្លាប់​តែម្តង​។ ករណីនេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អា​ល់​ឡើង នៅវេលា​ម៉ោង​៤ និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ប្រឡស​យ​មុខ​បួន ភូមិ​ព្រហូត សង្កាត់​អូ​អំបិល ក្រុង​សិរីសោភ័ណ​។​

​នគរបាល​ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ធុន ចិ​ត្រា ហៅ​ចិត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​ក្រោយពេល​កើតហេតុ អាជ្ញាធរ​មូលដ្ឋាន និង​អ្នកភូមិ បាន​ចុះ​មុជ​រាវរក​ឃើញ​សព និង​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close