កម្ពុជា បន្ត​ចុះ​ត្រជាក់​ពី​រង្វង់​២២-២៤​អង្សារ ចាប់ពី​ថ្ងៃទី​១៨-២៤ ខែវិច្ឆិកា​

​ភ្នំ​ពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តី​ដំណឹង ពី​ស្ថានភាព​អាកាសធាតុ ចាប់ពី​ថ្ងៃទី​១៨-២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​នេះ សីតុណ្ហភាព​អប្បបរមា​មាន​ពី ២១-២៥​អង្សា​សេ ជាពិសេស​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប ចំណែក​អតិបរមា មាន​ពី​២៨-៣១​អង្សា​សេ​។

​ជាមួយគ្នា ក្រសួង​ក៏បាន​បញ្ជាក់​ពី​ស្ថានភាព​ភ្លៀង​ដែល​នឹង​ធ្លាក់​រាយប៉ាយ ចាប់ពី​ថ្ងៃទី​១៨-២២ ខែវិច្ឆិកា ក្នុងនោះ តំបន់​វាលទំនាប និង​មាត់សមុទ្រ ភ្លៀង​នឹង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ ទៅ​មធ្យម គួបផ្សំ​នឹង​រលក​មាន​កម្ពស់ ០,៥ ទៅ​១​ម៉ែត្រ​។ ដោយឡែក​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប ស្ទើរតែ​គ្មាន​ភ្លៀង​ធ្លាក់​ទាំងស្រុង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close