ក្មេង​ទំនើង​១​ក្រុម ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​វាយ​កាប់​ចាក់​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់ នៅ​ក្រុង​ខេរ​ភូមិន្ទ​

​ខេត្តកោះកុង​៖ កាលពី​យប់​រំលង​អា​ធ្រា​ត​ឈានចូល ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ក្រុង​ខេមរភូមិន្ទ បាន​បង្ក្រាប​ករណី​ក្មេង​ទំនើង ២​ក្រុម ធ្វើ​សកម្មភាព​វាយ​កាប់​ចាក់​គ្នា នៅ​ចំនុច​សួនច្បារ​មាត់សមុទ្រ ក្នុងភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​។​

​ជនរងគ្រោះ​ឈ្មោះ សៀង ភុ​ក ភេទ​ប្រុស អាយុ​២០​ឆ្នាំ រីឯ​ជនសង្ស័យ​ចំនួន ៣​នាក់ មានឈ្មោះ រតនា សុជាតិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​, ឈ្មោះ ម៉ាន់ ឆេង​ភី​លត់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ ២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ និង​ឈ្មោះ វ៉ាន់ សុភាព (​ហៅ​ឈ​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​១ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​។​

​ករណីនេះ កម្លាំង​ជំនាញ បាន​បំពេញ​សំណុំរឿង​ដើម្បី​ចាត់ការ​ជនសង្ស័យ តាម​នីតិវិធី​បន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close