រដូវរងានេះ! អាមេរិក នឹងឈានដល់ស្ថានភាពកូវីដ១៩ កាន់តែអាក្រក់ឡើង

អាមេរិក៖ លោក ចូ បៃដិន កាលពីថ្ងៃចន្ទ ម្សិលមិញ បញ្ជាក់ថា មនុស្សកាន់តែច្រើននាក់បន្ថែមទៀត នឹងបាត់បង់ជីវិត បើសិនលោក ដូណាល់ ត្រាំ នៅតែបន្តរារាំងផែនការផ្ទេរអំណាច ស្របពេលដែលស្ថានការណ៍ជម្ងឺ COVID-19 ក្នុងប្រទេស កំពុងវិវឌ្ឍកាន់តែអាក្រក់ឡើង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រធានាធិបតីអាមេរិកជាប់ឆ្នោតរូបនេះបានសង្កត់ធ្ងន់ថា យើងកំពុងឈានចូលរដូវរងារ ដែលវានឹងធ្វើឱ្យស្ថានការណ៍ជម្ងឺ COVID-19 កាន់តែអាក្រក់ឡើង… មនុស្សកាន់តែច្រើននឹងត្រូវបាត់បង់ជីវិត បើសិនរដ្ឋបាលលោក ដូណាល់ ត្រាំ នៅតែបន្តរារាំងការផ្ទេរអំណាច។
ការអត្ថាធិប្បាយខាងលើនេះរបស់លោក បៃដិន ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថាមួយក្នុងទីក្រុង វីលមីងតុន រដ្ឋ ឌែលឡាវែរ បន្ទាប់ពីជួបផ្លាស់ប្ដូរយោបល់ជាមួយក្រុមនាយកប្រតិបត្តិនៃក្រុមហ៊ុនកំពូលៗរបស់សហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំសហជីពនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។