ស្អែកកនេះ! ជាការធ្វើតេស្តចុងក្រោយអ្នកប៉ះពាល់ព្រឹត្តការណ៍ ៣វិច្ឆិកា

ភ្នំពេញ៖ អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» នឹងធ្វើតេស្តរកជំងឺកូវីដ១៩ លើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្អែកនេះ ដែលជាលើកចុងក្រោយ ដើម្បីប្រាកដថាមិនមានឆ្លងមេរោគកូវីដ១៩។
ការធ្វើតេស្តរកជំងឺកូវីដ១៩នេះ នឹងត្រូវរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោលនោះ។ ដោយឡែកសម្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតត្រូវបានធ្វើតេស្តនៅតាមទីតាំងធ្វើចត្តាឡីស័កនៅគេហដ្ឋាន ក៏ដូចជានៅសណ្ឋាគារសុខាជាដើម។
ក្នុងចំណោមអ្នកធ្វើតេស្តទាំងអស់នេះ មានតែ ៤នាក់ប៉ុណ្ណោះ ដែលរកឃើញមានឆ្លងមេរោគកូវីដ១៩។ តែនៅថ្ងៃទី១៦ ខែវិច្ឆិកា អ្នកវិជ្ជមានជំងឺកូវីដ១៩ ម្នាក់ គឺលោក សួស យ៉ារ៉ា សមាជិករដ្ឋសភា បានព្យាបាលជាសះស្បើយ និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។