ថៃ ខ្ចីប្រាក់១.៥ពាន់លានដុល្លារ ពីធនាគារ ADB ដើម្បីស្រោចស្រង់សេដ្ឋកិច្ចពីវិបត្តិកូវីដ១៩

ប្រទេសថៃ៖ ក្រសួងហិរញ្ញវត្ថុនៃប្រទេសថៃបានចុះកិច្ចព្រមព្រៀងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB កាលពីថ្ងៃទី១៦ វិច្ឆិកា ២០២០ ដើម្បីខ្ចីប្រាក់១.៥ពាន់លានដុល្លារអាមេរិក ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ Arkhom Termpittayapaisith បាននិយាយក្រោយពិធីចុះហត្ថលេខាថា កម្ចីនេះគឺជាផ្នែកមួយនៃកញ្ចប់អន្តរាគមន៍បន្ទាន់ ១ទ្រីលានបាតរបស់ប្រទេសថៃ ប្រើប្រាស់ដើម្បីទប់ទល់នឹងស្ថានភាពប៉ះពាល់ រាប់ទាំងការស្តារសេដ្ឋកិច្ចឡើងវិញ។
លោក Patricia Mongkhonvanit ប្រធានការិយាល័យគ្រប់គ្រងបំណុលសាធារណៈបាននិយាយថា រដ្ឋាភិបាលបានខ្ចីប្រាក់៣៣៨ពាន់លានបាតរួចហើយ ដើម្បីយកមកជួយស្រោចស្រង់សេដ្ឋកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។