ចាប់​មេក្លោង​ចែកចាយ​គ្រឿងញៀន​ម្នាក់ និង​ដកហូត​អាវុធ​AK ១​ដើម​

​កោះកុង​៖ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល បាន​អនុវត្តន៍​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្តកោះកុង ជាប់ចោទ​ពីបទ​ជួញដូរ​ចែកចាយ​គ្រឿងញៀន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ ឈ្មោះ ផន ចិ​ត្រា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ ជាប់ចោទ​ពីបទ​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ ប្រព្រឹត្តិ​នៅ​ចំនុច​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​

​ប្រតិបត្តិការ​នេះដែរ កម្លាំង​ជំនាញ បាន​ដកហូត​វត្ថុតាង​៖ អាវុធ​AK​ចាស់ ១​ដើម មាន​ចំនួន ១៦​គ្រាប់​, អាវុធ​កែច្នៃ​ចំនួន ២​ដើម​, ម្សៅ​ក្រាម​ស​ថ្លា ១​កញ្ចប់​, ឧបករណ៍ និង​សម្ភារៈ​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ជំនាញ បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តកោះកុង ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

​  

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close