អារ​-​ក ​ក្មួយ​អាយុ​១១​ខែ ស្លាប់​ក្នុង​ថ្លុកឈាម ដោយសារ​ខឹង​បងថ្លៃ​ស្តីបន្ទោស

​ខេត្តកំពង់ចាម​៖ ករណី​ឃាត​កម្មដ៍​សាហាវ​មួយ កាលពី​ម៉ោងជាង​៩​យប់ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​ម្សិលមិញ ជនសង្ស័យ​ម្នាក់ ដោយសារ​ខឹង​បងថ្លៃ​ស្តីបន្ទោស បាន​យក​កាំបិត​ចាប់​អារ​-​ក ក្មួយ​ស្រី​អាយុ​ទើប​១១​ខែ បណ្តាល​ឲ្យ​ស្លាប់​នៅក្នុង​ថ្លុកឈាម នៅក្នុង​ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

​ក្រោយ​ការឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ ប៉ូ នី​ង បាន​សារភាពថា ខ្លួន​ពិតជា​អា​រក ក្មេង​អាយុ​១១​ខែ​នេះ ពិតប្រាកដ​មែន មូលហេតុ​ដោយសារ​ខ្លួន ខឹង​បងថ្លៃ​ស្តីបន្ទោស​ឲ្យ ហើយក៏​ធ្លាប់ធ្វើ​ការងារ​ក្រៅប្រទេស ប្រើប្រាស់​សារធាតុ​ញៀន​ទៀត​ផងដែរ​។

​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច បាន​ឃាត់​ជនសង្ស័យ​ខាងលើ ដើម្បី​កសាង​សុំ​ណុំ​រឿង ចាត់ការ​តាម​និ​តី​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close