សម្តេច​តេ​ជោ អនុញ្ញាតឱ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​, តែ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ការចម្លង និង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​តាមរយៈ​សារ​សំឡេង​ពិសេស​មួយ កាលពី​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​អាពាហ៍ពិពាហ៍​, បើក​សាលារៀន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​, បើក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក សកម្មភាព​កីឡា​, បើក​សារមន្ទីរ និង​រោងភាពយន្ត បន្ទាប់ពី​ព្រឹត្តិការណ៍ «៣​វិច្ឆិកា​» ត្រូវបាន​បិទ​បញ្ចប់​។​

​
​គួររំលឹកថា ការរៀបចំ​អាពាហ៍ពិពាហ៍ , សាលារៀន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល , ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក សកម្មភាព​កីឡា , សារមន្ទីរ និង​រោងភាពយន្ត ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ផ្អាក និង​រឹតត្បិត​សកម្មភាព បន្ទាប់ពី​កើតមាន​ព្រឹត្តិការណ៍ «៣​វិច្ឆិកា​» ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍ «៣​វិច្ឆិកា​» បាន​បិទ​បញ្ចប់​ហើយ បន្ទាប់ពី​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ប្រមាណ ១.៤២២​នាក់ ត្រូវបានធ្វើ​តេស្តរ​កមេ​រោគ​កូ​វីដ​១៩ ជា​លើក​ទី​៤ ហើយ​មិនមាន​នរណា​កើតមាន​ជំងឺ​នេះនោះ​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close