បង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែង នៅខេត្តកំពង់ចាម ឃាត់ខ្លួនអ្នកភ្នាល់ល្បែង ៩នាក់

ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលខេត្តកំពង់ចាម បានចុះបង្ក្រាបទីតាំងបើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ដាក់ប្រាក់) នៅចំណុចភូមិប្រាសាទ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយឃាត់ខ្លួនអ្នកលេង ៩នាក់។

ករណីនេះ សមត្ថកិច្ច បានឃាត់ខ្លួនបានមុខសញ្ញាចំនួន ៩នាក់ និងដកហូតវត្ថុតាង រួមមាន៖ ទូរស័ទ្ទដៃ៤គ្រឿង, ម៉ូតូ៦គ្រឿង, ស្កុតរំជើងមាន់ប្រើរួច៣គូរ, ប្រាក់រៀល ១០០,០០០រៀល និងប្រាក់ដុល្លារ ១០០ដុល្លារ។
សមត្ថកិច្ចថា ជនទាំង៩នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។