តោះ​! មក​ដឹង​អំពី “​កំប្លោក ឬ​ត្រកៀតប៉ោង​”

​កំប្លោក ឬ​ត្រកៀតប៉ោង ជា​ស្មៅទឹក​ពួក​ត្រកៀត ភិនភាគ​ដូច​ត្រកៀត ប៉ុន្ដែ​កាលដែល​នៅ​តូច មានពក​ផ្ដួច​ជា​ប្លោក​ប៉ោង​ឡើង បន្ទាប់មក​ទើប​បែកចេញ​ពន្លក​ជា​ស្លឹក ព្រោះហេតុនោះ​ទើប​ហៅថា ត្រកៀតប៉ោង​។​

​ត្រកៀត​មាន​ប្រយោជន៍​ច្រើនយ៉ាង​ណាស់ គឺ​ផ្កា​ដែល​អ្នកខ្លះ​យក​ធ្វើជា​អន្លក់ ចំនែកឯ​ធាង​វា​គេ​ប្រើ​ជា​បន្លែ​ក៏បាន​។ ធាង និង​ស្លឹក​ស្រស់​គេ​ប្រើ​ជា​ចំណី​ឲ្យ​គោ ក្របី​ស៊ី​។ ធាង​វា​បើ​កាត់​ហាលថ្ងៃ​ឲ្យ​ស្ងួត​ហើយ​ប្រើការ​បាន​ច្រើន​ប្រភេទ គឺ​វេញ​ខ្សែចំណង ខ្សែ​ចែវ ធ្វើ​អង្រឹង ធ្វើ​កន្ទេល ធ្វើ​សំពៀត ។​ល​។​

​កំប្លោក មាន​គ្រប់ទិសទី​នៅតាម​ទីកន្លែង​ដែលមាន​ទឹក ដូចជា​ស្រះ​ជាដើម ហើយ​បាន​កើតកូន​កើត​ចៅ​ច្រើន​ស្ទើ​ពេញ​ស្រះ​តែម្តង​។ បើ​និយាយ​ពី​សម្រស់​វិញ​នោះ គឺថា​ពិតជា​រុក្ខជាតិ ដែល​ដុះ​លើ​ផ្ទៃ​ទឹក​យ៉ាង​ស្រស់ស្អាត​មែនទែន​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close