ក្រសួងទេសចរណ៍ អនុញ្ញាតឱ្យ​បើក​ក្លិប​ហាត់ប្រាណ​ឡើងវិញ

​ភ្នំពេញ​៖ ដោយ​អនុវត្តតាម​ការណែនាំរ​បស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្រសួងទេសចរណ៍ នា​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានអនុញ្ញាត​ឱ្យ​បើក​ឡើងវិញ​នូវ​ក្លិប​ហាត់ប្រាណ​ដើម្បី​សុខភាព​នៅក្នុង និង​ក្រៅ​សណ្ឋាគារ​នៅ​ទូទាំង​រាជធានី​-​ខេត្ត​។​

​ក្រសួងទេសចរណ៍ បាន​ដាស់តឿន​ដល់​ម្ចាស់​អាជីវកម្ម​ក្លិប​ហាត់ប្រាណ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​របស់ ក្រសួងទេសចរណ៍ ដើម្បី​បន្ត​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវ​រៀបចំ​ឱ្យមាន​កន្លែង​ចុះឈ្មោះ​ភ្ញៀវ អាសយដ្ឋាន​របស់​ភ្ញៀវ បាញ់​ទឹក​អាល់កុល ឬ​ជែ​ល​លាងដៃ ពាក់​ម៉ាស​ជាប្រចាំ រក្សា​គម្លាត​សុវត្ថិភាព​របស់​ភ្ញៀវ ឧបករណ៍ សម្ភារ​ហាត់ប្រាណ​នីមួយៗ​ត្រូវ​ដាក់ឱ្យ​ឃ្លាត​ពីគ្នា​យ៉ាងតិច ១៥​ម៉ែត្រ និង​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​អនាម័យ​ជាប្រចាំ ហើយ​ត្រូវ​អនុត្ត​តាម​លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ​របស់​ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍ ព្រមទាំង​ត្រូវ​ផ្ដល់​សេវាកម្ម​ប្រកបដោយ​គុណភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close