នគរបាល​ខេត្តបាត់ដំបង បង្ក្រាប​គ្រឿងញៀន ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​

​ខេត្តបាត់ដំបង​៖ កាលពី​ល្ងាច ថ្ងៃទី​១៩​ខែ វិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ខេត្តបាត់ដំបង បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​គ្រឿងញៀន នៅ​ចំណុច​មុខ​រោងចក្រ​ក្រ ចៅ ក្នុងភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​

​ក្នុង​ប្រតិបត្តិការ​នេះ នគរបាល​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ជិន វិចិត្រ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ រីឯ​វត្ថុតាង​ចាប់យក រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ច្រក​ក្នុង​ថង់​ផ្លា​ស្ទិ​ច ពណ៌​ស​ថ្លា​ចំនួន​៣​ថង់ ទម្ងន់​៧៦.៩៧​ក្រាម និង​ទូរស័ព្ទដៃ​ចំនួន ១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close