បណ្តាញសង្គមហ្វេសប៊ុក នៅវៀតណា អាចនឹងត្រូវបិទ ពាក់ព័ន្ធការប្រឆាំងរដ្ឋាភិបាល

សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី២០ខែវិច្ឆិកាថារដ្ឋាភិបាលវៀតណាម បានព្រមានបិទក្រុមហ៊ុន ហ្វេសប៊ុកប្រសិនបើបណ្តាញសង្គមនេះ មិនព្រមបង្កើនសកម្មភាពរឹតត្បិតលើមាតិកានយោបាយ ឬការរិះគន់ ប្រឆាំងរដ្ឋាភិបាល នៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួនទេនោះ។
រដ្ឋាភិបាលវៀតណាម បានស្នើដល់ បណ្តាញសង្គមហ្វេសប៊ុក ជាថ្មីឱ្យបង្កើនការរឹតត្បិត លើការបង្ហោះមាតិកាពាក់ព័ន្ធនឹងនយោបាយនៅក្នុងប្រទេសវៀតណាម។ ចមណែកក្រុមហ៊ុនហ្វេសប៊ុក របស់អាមេរិកមួយនេះ បានប្រាប់ទៅភាគីវៀតណាមវិញថា ខ្លួនមិនអាចធ្វើបានឡើយ ។ អាជ្ញាធរទីក្រុងហាណូយបានព្រមានថា នឹងចាត់វិធានការឆ្លើយតប ក្នុងនោះរួមមានទាំងការបិទបណ្ដាញទំនាក់ទំនងសង្គមមួយនេះតែម្ដង។
កាលពី ខែមេសារដ្ឋាភិបាលវៀតណាម ក្រុមហ៊ុន Facebook បានព្រមព្រៀងជាមួយរដ្ឋាភិបាលវៀតណាម ក្នុងការរឹតត្បិតការបង្ហោះព័ត៌មាន ឬមាតិកាទាំងឡាយណាដែលប្រឆាំង នឹងរដ្ឋអំណាច សម្រាប់អ្នកប្រើប្រាស់នៅក្នុងស្រុក ប៉ុន្តែវៀតណាមនៅតែបន្តស្នើជាថ្មីម្ដងទៀត ឱ្យក្រុមហ៊ុនមួយនេះកាលពីខែសីហាកន្លងទៅ បង្កើនសកម្មភាពរឹតត្បិតខ្លាំងជាងមុន លើការបង្ហោះមាតិកាដែលរិះគន់ ឬប្រឆាំងរដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។