ផ្ទះមួយ​ខ្នង ត្រូវ​អគ្គិភ័យ​លេប​អស់ទាំង​ស្រុង នៅ​ក្រុង​បាត់ដំបង​

​ខេត្តបាត់ដំបង​៖ កាលពី​ព្រឹក ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​គ្រោះ​អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​១​ខ្នង​អស់ទាំង​ស្រុង ក្នុងភូមិ​ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែ​មាន​ម្ចាស់​ឈ្មោះ ពិន សម្បត្តិ ភេទ​ស្រី អាយុ​៦៧​ឆ្នាំ​។​

​ជុំវិញ​គ្រោះ​អគ្គិភ័យ​នេះ មិនបាន​បណ្តាលឱ្យ​រង​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ ប៉ុន្តែ​លំនៅដ្ឋាន​ទំហំ​បណ្តោយ​១៥​ម៉ែត្រ និង​ទទឹង​០៨​ម៉ែត្រ​រួមទាំង​ទ្រព្យសម្បត្តិ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​។ ជនរងគ្រោះ សន្និដ្ឋានថា អាច​បណ្តាល​ពី​ការឆ្លង​ចរន្តអគ្គិសនី​។​

​ករណី​ឆាបឆេះ​នេះ កម្លាំង​នគរបាល​ខេត្តបាត់ដំបង អន្តរាគមន៍​បាញ់​ពន្លត់​អគ្គិភ័យ​នេះ រហូតដល់​អគ្គិភ័យ​ត្រូវបាន​រលត់​ទាំងស្រុង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close