អគារ​ទីស្តីការក្រសួង​សាធារណការ​ថ្មី សាងសង់​សម្រេចបាន ​៩៥%​ហើយ

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង អញ្ជើញ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​អគារ​ទីស្តីការក្រសួង​ថ្មី ដែលមាន​ទីតាំង​ឋិត​នៅ​ផ្លូវ​លេខ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ផ្លូវ​ឯកឧត្តម​ជា សុផារ៉ា​) ដោយមាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ក្រសួង​ផងដែរ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា មកដល់ពេលនេះ ការសាងសង់​សម្រេចបាន​ស្ទើរតែ​ទាំងស្រុង ពោលគឺ ៩៥%​ហើយ នៅតែ​ការងារ​សេសសល់​មួយចំនួន​ប៉ុណ្ណោះ ដូចជា​៖ ការសម្អាត​បរិវេណ​អគារ ការតុបតែង​ខាងក្នុង​អគារ ការដាំ​ស្មៅ​ក្នុង​សួន​បង្កើន​សោភ័ណភាព ការដាំ​ដើមឈើ និង​ការ​ក្រាល​កៅស៊ូ​បេតុង​ផ្លូវ​ចេញ​-​ចូល​ជាដើម​។​

​សូមបញ្ជាក់ថា អគារ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្មី​នេះ ត្រូវបាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃអាទិត្យ ៨​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ហើយ​គ្រោង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ដំណាច់ឆ្នាំ​២០២០​ខាងមុខនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close