ចិន​-​វៀតណាម ទំហំ​ពាណិជ្ជកម្ម​កើន​លើស ១០០​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២០

​ចិន​៖ ចិន បាន​ក្លាយជា​ប្រទេស​ដំបូង ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ជាង​១០០​ពាន់​លាន​ដុល្លារ ជាមួយ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​២០២០​នេះ ខណៈដែល​ការនាំចេញ​និង​នាំចូល​រវាង​ប្រទេស​ទាំងពីរ​កើនឡើង ទោះបី​ក្នុង​បរិបទ​ជំងឺ​កូ​វីដ​១៩ ក៏ដោយ​។​

​វៀតណាម បាន​ចាំ​ចេញទៅ​ចិន ក្នុងតម្លៃ​៣៧.៩​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០ កើនឡើង​១៤.៨​ភាគរយ បើ​ប្រៀបធៀប​នឹង​ពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩ ហើយ​បាន​នាំចូល​ពី​ចិន​វិញ ក្នុងតម្លៃ​៦៥.៦​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​៩.៩​ភាគរយ នេះ​បើតាម​មន្ត្រី​គយ​របស់​វៀតណាម​។​

​ទំនិញ​វៀតណាម​នាំ​ចេញទៅ​ចិន រួមមាន​ដូចជា ស្មា​ត​ហ្វូ​ន កុំ​ព្យុ​ទ័​រ ឈើ និង​គ្រឿង​ម៉ាស៊ីន​ជាដើម ហើយ​ទំនិញ​ចិន​នាំមក​វៀតណាម​វិញ មានដូចជា​កុំ​ព្យុ​ទ័​រ គ្រឿង​ម៉ាស៊ីន វត្ថុធាតុដើម​បំរើ​ដល់​ឧស្សាហកម្ម​កាត់ដេរ ជាដើម​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close