កម្ពុជា នឹងបន្តចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ថា នៅរយៈពេលនេះ ស្ថានភាពធាតុអាកាស នៅកម្ពុជាមានដូចជា៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី២៩-៣១អង្សាសេ
៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី២៣-២៥អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី២៩-៣១អង្សាសេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។