ផ្ទុះកំប៉ុងហ្គាស ឆេះស្លាប់បុរសម្នាក់ ក្នុងបន្ទប់ជួលមួយ នៅសង្កាត់ទឹកថ្លា

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានភ្លើងឆេះស្លាប់ ក្នុងហេតុការណ៍ផ្ទុះកំប៉ុងហ្គាស់ នៅក្នុងបន្ទប់ជួល និងឆេះម៉ូតូ១គ្រឿងទៀតខ្ទេច។ ហេតុការណ៍នេះដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាក្សី បាននិយាយថា មុនពេលកើតហេតុគាត់បានឃើញបុរសខាងលើ នៅក្នុងបន្ទប់ជួលតែម្នាក់ឯង ស្រាប់តែមួយសន្ទុះក្រោយមកបានឮសំឡេងផ្ទុះកំប៉ុងហ្គាសចេញពីបន្ទប់ជនរងគ្រោះ រួចពួកគាត់ក៏នាំគ្នារត់ទៅមើលឃើញមានអណ្តាតភ្លើងឆេះក្នុងបន្ទប់សន្ធោសន្ធៅ ក៏នាំគ្នាធាក់បន្ទប់ចូល ដើម្បីបាញ់ពន្លត់ភ្លើង តែជាអកុសល្យ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ជនរងគ្រោះ ឈ្មោះ សយ ខា ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរកូនជាងម៉ាស៊ីនបុកគ្រឹះ មានទីលំនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ ដោយមិនទាន់បញ្ជាក់ថាករណីអ្វីឲ្យពិតប្រាកដនៅឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។