អភិបាលខេត្ត​ព្រះសីហនុ ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ ឆ្លាក់​អក្សរ​លើ​ថ្ម​ម៉ាប ដាក់​តាម​សួនច្បារ​តំបន់ឆ្នេរ “​ហាម​បោះចោល​សំរាម​”

​ខេត្ត​ព្រះសីហនុ​៖ ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង និង​តាម​តំបន់ឆ្នេរ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បានធ្វើ​ការណែនាំ​ដល់​ក្រុមការងារ និង​មន្ត្រី​ជំនាញ ឆ្លាក់​អក្សរ​លើ​ថ្ម​ម៉ាប ដាក់​តាម​សួនច្បារ តំបន់ឆ្នេរ “​ហាម​បោះចោល​សំរាម​” ប្រសិនបើ​មាន​ករណី​រំលោភ បំពាន និង​ត្រូវ​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ ១១៣ មាត្រា​៤៣ ស្តីពី​ការ​ផាក ពិន័យ​អន្តរកាល​ចាប់ពី ២០.០០០ រៀល ទៅ ៤០០.០០០​រៀល​។​

​លោក​អភិបាលខេត្ត ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មកលេង​កម្សាន្ត​តាម​តំបន់ឆ្នេរ និង​តាម​រមនីយដ្ឋាន​នានា ក្នុង​ខេត្ត​ព្រះសីហនុ សូម​ចូលរួម​សហការ​ថែ រក្សា​អនាម័យ បរិស្ថាន​ទាំងអស់គ្នា ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close