ក្រោយបរាជ័យក្នុងការតវ៉ា លោកត្រាំព្រមផ្ទេរអំណាចឲ្យ លោកបៃឌិន

ពិតជារឿងដ៏ប្រសើរ ក្រោយពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមចុះចាញ់ហើផ្ទេរអំណាចឲ្យរដ្ឋាភិបាលថ្មី ដឹកនាំដោយលោកបៃឌិន មកពីគណបក្សប្រជាធិបតេយ្យ ។ នោះជាសកម្មភាពដើម្បីបញ្ចប់វិវាទ ក៏ដូចជាដំណើរការផ្ទេរអំណាចប្រកបដោយសន្តិភាព។ នៅពេលនេះ ទីភ្នាក់ងារសេវាកម្មទូទៅ (GSA) ជូនដំណឹងដល់ប្រធានាធិបតីជាប់ឆ្នោត Joe Biden ថារដ្ឋបាល Trump បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមការផ្លាស់ប្តូរអំណាចជាផ្លូវការ។

សារព័ត៌មានCNN នៅថ្ងៃទី២៤ខែវិច្ឆិកា បានដកស្រង់សំដីលោកស្រីEmily Murphy ប្រធាន(GSA)បានឲ្យដឹងថា បានបញ្ជូនលិខិតទៅកាន់ ក្រុមការងារ ផ្ទេរអំណាចរបស់ប្រធានាធិបតីបៃឌិន ស្តីពី ការផ្ទេរអំណាច។
ការសម្រេចខាងលើបានបង្ហាញយ៉ាងច្បាស់ថា លោក រដ្ឋាភិបាលរបស់លោកត្រាំបានយលព្រម ទទួលស្គល់ការបរាជ័យរបស់ខ្លួនហើយ ផ្ទេរអំណាចឲ្យប្រធានាធិបតីជាប់ឆ្នោតថ្មី។ ការយល់ព្រមផ្ទេរអំនាច កើតឡើងរយៈពេលជាង២០ ថ្ងៃចាប់តាំងពីការបោះឆ្នោតមកទល់ពេលនេះ ដោយលោកត្រាំ មិនព្រម ទទួលស្គាល់លទ្ធផល ដោយបន្តប្តឹងតវ៉ា តែមិនបានសម្រេច។
នៅក្នុងលិខិត លោកស្រី Emily Murphy ប្រធាន(GSA)បានឲ្យដឹងថា នឹងចាប់ផ្តើមជួយដល់ លោកបៃឌិន ក្នុងការផ្ទេរអំណាច។ លោកស្រីបញ្ជាក់ថា«ខ្ញុំសូមបញ្ចាក់ការការសម្រេចខាងលើ គឺជាការធ្វើឡើងដោយឯករាជ្យ តាមច្បាប់ និងស្ថានភាពជាក់ស្តែង។ ខ្ញុំមិនដែលរងគំនាបពីភាគីនយោបាយណាមួយឡើយ»។
ការលើកឡើងរបស់លោកស្រីកើតឡើង ក្រោយពេលដែល លោកត្រាំប្រកាសកាលពីថ្ងៃទី២៣ខែវិច្ឆិកា ថាលោកចាប់ផ្តើមដំណើរការផ្ទេរអំណាច។ លោកត្រាំបានបង្ហោះលើបណ្តាញសង្គមថា«ខ្ញុំសូមអរគុណដល់លោកស្រី Emily Murphy ប្រធាន(GSA) ដែលមានភាពស្មោះត្រង់ចំពោះប្រទេសជាតិ។ លោកស្រីរងការរំខាន គំរាមកំហែង វាយប្រហារ… ហើយខ្ញុំមិនចង់ឲ្យមានរឿងនោះកើតឡើងចំពោះលោកស្រី និងបុគ្គលិករបស់ GSA»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។