សត្វកុកពាក់អំបោះចំនួន ៤សំបុកទៀត រកឃើញនៅដែនជម្រកសត្វព្រៃលំផាត់!
សត្វកុកពាក់អំបោះ ឬសត្វកស គឺប្រភេទបក្សីកំពុងរងគ្រោះ។ សត្វនេះ មានវត្តមាន និងពងកូនជាប្រចាំនៅដែនជម្រកសត្វព្រៃលំផាត់។ ក្នុងរដូវកាលពងកូនឆ្នាំ២០២០នេះ ក្រុមការងារជំនាញ របស់អង្គការ BirdLife បានរកឃើញសំបុកសត្វកស បានចំនួន៤សំបុកទៀតហើយ នៅដែនជម្រកសត្វព្រៃនេះ។ កាលពីឆ្នាំ២០១៩សំបុកសត្វនេះ ចំនួន៨ត្រូវបានរកឃើញ។
អង្គការរនេះ បញ្ជាក់ថា ការបាត់បង់ទីជម្រក (ពងកូននិងរកចំណី) និងការរំខានដោយសកម្មភាពមនុស្សជាដើម។
ដែនជម្រកសត្វព្រៃលំផាត់ជាជម្រកនៃបក្សីជាតិកម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។