តោះ​! មក​ដឹង​ពីស​ក្កា​នុព​លពី​ខេត្តក្រចេះ​

​ក្រចេះ គឺជា​ខេត្ត​មួយ​ក្នុងប្រទេស​កម្ពុជា ក្រុង​របស់​ខេត្ត​មាន​ឈ្មោះថា ក្រចេះ​។​ ​ក្រចេះ​គឺជា​ខេត្ត​តូច​មួយ​តែ​គួរ​ឲ្យ​ចាប់ចិត្ត សិ្ថ​ត​នៅ​ប៉ែក​ឦសាន​នៃ​រាជធានី​ភ្នំពេញ ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ខេត្តស្ទឹងត្រែង​នៅ​ភាគ​ខាងជើង មណ្ឌល​គី​រី​នៅ​ខាងកើត កំពង់ធំ និង​កំពង់ចាម​នៅ​ខាងលិច ហើយ​ត្បូងឃ្មុំ​នៅ​ខាងត្បូង​។​ ​មាន​ផ្លូវ​គមនាគមន៍​ត​ភ្ជាប់ ២​ខ្សែ គឺ​ផ្លូវជាតិ​លេខ​៧ ចម្ងាយ ៣៤0 គីឡូម៉ែត្រ និង​តាម​មាត់​ទ​នេ្ល​មួយ​ខ្សែ​ទៀត មាន​ចម្ងាយ​ប្រហាក់ប្រហែល​២២០ គីឡូម៉ែត្រ​។ ការធ្វើដំណើរ​តាម​រថយន្ត​មិន​លើសពី​៤​ម៉ោង​ទេ ពិតជា​បានមក​ដល់​ក្រុង​ក្រចេះ​ដោយ​សុ​វ​តិ្ថ​ភាព​។

​ខេត្តក្រចេះ សម្បូរ​ដោយ​ធនធានធម្មជាតិ មាន​ព្រៃព្រឹក្សា វាលស្រែ ដី​មាន​ជីជាតិ នៅក្នុង​ទឹក​សម្បូរ​ដោយ​ត្រី ពិសេស​មេ​ពូជ​ត្រី​ធំៗ នៅតាម​អន្លង់​មេគង្គ ក្នុងស្រុក​សំបូរ និង​មាន​សត្វ​ផ្សោត​ទឹកសាប ដែល​ទាក់ទាញ​ភ្ញៀវ ទេសចរ​ជាតិ និង​អន្តរជាតិ​។ ក្រៅពីនេះ នៅមាន​ទេសភាព ដ៏​ស្រស់​សោភ័ណ ថៃ្ង​លិច​គង​ព្រៃ​កោះ​ទ្រង់​ដ៏​ស្អាត គួរឱ្យ​ចង់​ទស្សនា​ទៀតផង​។​ ទាំងអស់​ដែល​បាន​បរិយាយ​ចោះៗ​ខាងលើ ដែល​ធ្វើ​ឲ្យ​ខេត្តក្រចេះ​មាន​កំណើន​ភ្ញៀវ​ទេសចរណ៍​ទេ្វ​ដង​ក្នុង មួយឆ្នាំៗ​។

​កត្តា​ទាំងនេះ​បាន ចង្អុល​ឲ្យ​ខេត្តក្រចេះ​ជ្រើស​រើសយក វិស័យ​ទេសចរណ៍​ជា​វិស័យ​អាទិភាព​ក្នុង​កិច្ចការ​ស្តារ និង​អភិវឌ្ឍ​សេដ្ឋកិច្ច ទោះ​តាមរយៈ​ចំណូល​ដោយផ្ទាល់​កី្ត ដោយ​ប្រយោល​កី្ត ក៏​វិស័យ​ទេសចរណ៍​បាន​កំពុង​ជំរុញ​យ៉ាង​ស្វាហាប់ ដើម្បី​ធ្វើជា​ឧបករណ៍​វិជ្ជមាន​មួយ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ បង្កើន​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close