រកឃើញពពុះសណ្ដែក ១០គីឡូក្រាម មានសារធាតុគីមីបូរ៉ាក់ នៅផ្សារស្វាយជ្រំ

ខេត្តស្វាយរៀង៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង(ក ប ប) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងទំនិញវ៉ិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហាចំនួន ២៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាលទ្ធផល បានរកឃើញទំនិញមានសារធាតុគីមី និងទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា ពពុះសណ្តែកចំនួន ១០Kg មានសារធាតុ ( Borax ) ទឹកភេសជ្ជៈចំនួន ៤កេះ ទឹកក្រូចដបចំណុះ១,៥លីត្រ៦យួរ ស្មើ៣៦ ដបនិងនំធុងចំនួន ២ធុង ទឹកត្រចៀកកាំចំនួន ២កេះ ទឹកដោះគោឆៅចំនួន ១៦យួរ។
ក្នុងនោះមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។