បង្ក្រាបគ្រឿងញៀន! ឃាត់ខ្លួនជនសង្ស័យ៧៤នាក់ កាលពីម្សិលមិញ

ភ្នំពេញ៖ ជនសង្ស័យចំនួន ៧៤នាក់ (ស្រី០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ៣៩ករណី ទូទាំងប្រទេស កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៧៤នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២២នាក់ (ស្រី០២នាក់) និងប្រើប្រាស់ ៥២នាក់ (ស្រី០នាក់) ។
ចំណែកវត្ថុតាង ចាប់បានសរុប រួមមាន៖ មេតំហ្វេតាមីន(Ice)ចំនួន ៣៣១៣,១២ក្រាម និង២៣កញ្ចប់តូច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។