រុស្ស៊ី នឹង​លក់​វ៉ាក់សាំង Covid-19 នៅលើ​ទីផ្សារ​អន្តរជាតិ​ទាប​គូប្រជែង​

​រុស្ស៊ី​៖ រុស្ស៊ី បាន​បញ្ចេញ​លទ្ធផល​ថ្មី​មួយ នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​បញ្ជាក់ថា វ៉ាក់សាំង Covid-19 របស់ខ្លួន​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​សន្យាថា វ៉ាក់សាំង​នឹង​លក់​លើ​ទីផ្សារ​អន្តរជាតិ​ទាប​ជាង​វ៉ាក់សាំងរ​បស់ដៃ​គូប្រជែង​មកពី​បស្ចិមប្រទេស នេះ​បើតាម​សារព័ត៌មាន​ស្ពូ​ត​នី​គ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​លោកស្រី តាត​យ៉ាណា ហ្គោ​លី​កូ​វ៉ា បាន​លើកឡើងថា ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស​រុស្ស៊ី ត្រូវបាន​រំពឹងថា នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០២១​ខាងមុខ លោកស្រី​ថា វ៉ាក់សាំង Sputnik V ចំនួន​ជាង​២​លាន​ដូ​ស​នឹងត្រូវ​ផលិត​នៅ​រុស្ស៊ី​ក្នុង​ឆ្នាំ​២០២០​នេះ​។​

​យោងតាម​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី ដែល​គ្រប់គ្រង​ការផលិត​វ៉ាក់សាំង បានអោយដឹងថា វ៉ាក់សាំង Sputnik V នឹងមាន​តម្លៃ​ទាប​ជាង​គូប្រជែង ត្រឹមតែ​១០​ដុល្លារ​ក្នុង​មួយ​ដូ​ស ឬ​តិចជាង​២០​ដុល្លារ​សម្រាប់​ពីរ​ដូ​ស​នៅលើ​ទីផ្សារ​អន្តរជាតិ ហើយ​ការចាក់​វ៉ាក់សាំង​នេះ នឹងមិន​គិតថ្លៃ​សម្រាប់​ប្រជាជន​រុស្ស៊ី​នោះទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close