បា​ឡែ​ន និង​ដូ​ហ្វី​ន ១០០​ក្បាល ងាប់​នៅ​តំបន់​កោះដាច់​ស្រយាល ភាគ​ខាងកើត​ប្រទេស New Zealand

​ក្រុម​ន្ត្រី​បាន​ឲ្យ​ដឹងថា ត្រី​បា​ឡែ​ន​និង​ត្រី​ដូ​ហ្វី​ន​ប្រមាណ​១០០​ក្បាល​បាន​ងាប់​ក្បែរៗ​គ្នា នៅ​តំបន់​កោះដាច់​ស្រយាល Chatham Islands មាន​ចម្ងាយ​ប្រមាណ​៨០០​គីឡូម៉ែត្រ ពី​ឆ្នេរ​ភាគ​ខាងកើត​ប្រទេស New Zealand ។ ភាគច្រើន​នៃ​ត្រី​ទាំងនេះ​បាន​ជាប់គាំង កាលពី​ចុង​សប្តាហ៍ ប៉ុន្តែ​ក្រុម​សង្គ្រោះ​ពិបាក​ជួស​ង្គ្រោះ ដោយសារតែ​តំបន់​នៅ​ឆ្ងាយ​ពេក​។​

​នាយកដ្ឋាន​អភិរក្ស​របស់​ប្រទេស​នេះ​បាន​ឲ្យ​ដឹងថា ត្រី​បា​ឡែ​ន​សរុប​៩៧​ក្បាល​បាន​ងាប់ ខណៈ​ត្រី​ដូ​ហ្វី​ន​មាន​៣​ក្បាល ប៉ុន្តែ​មាន​២៦​ក្បាល​នៅមាន​ជីវិត ស្ថិតក្នុង​សភាព​ខ្សោយ ហើយ​មូលហេតុ​បណ្តាល​ពី​លក្ខខណ្ឌ​ទឹកសមុទ្រ​។​

​កាលពី​ចុងខែ​កញ្ញា ២០២០ ក៏មាន​ត្រី​បា​ឡែ​ន​រាប់រយ​ក្បាល​បាន​ងាប់ ក្នុង​ទឹក​រាក់​នៃ​ឆ្នេរ​ប្រទេស​អូស្ត្រាលី ហើយ​ត្រូវបាន​ចាត់ទុកថា​ជាការ​ងាប់​ដ៏​ច្រើន​មួយ ក្នុង​ពិភពលោក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close