ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ករណីម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង នៅស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់មនុស្សចំនួន ២នាក់ ស្លាប់និងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

តាមរបាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូ០១ គ្រឿងម៉ាក HONDA C100 ពណ៌ក្រហម ពាក់ស្លាកលេខ ក4108 កឆ1ទិសខាងត្បូងទៅជើង លុះពេលដល់ចំណុចខាងលើ បានបត់ឆ្វេង ស្របពេលនោះ ក៏មានម៉ូតូ០១គ្រឿងទៀតម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D_0364 បើកបរយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ក៏បានបុកជាមួយម៉ូតូនោះ ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់តែម្តង។
ជនរងគ្រោះ ឈ្មោះ ភាវ ស្រ៊ុន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង (ស្លាប់) និងម្នាក់ទៀត ឈ្មោះ សុក វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (របួសធ្ងន់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។