គ្រឿងញៀនជិត៤គីឡូក្រាម ដកហូតពីបុរសម្នាក់ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយសមត្ថកិច្ចរឹបអូសបានគ្រឿងញៀនជិត ៤គីឡូក្រាម កាលពីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ចុងសប្តាហ៍នេះ នៅចំណុចបន្ទប់ជួល ផ្លូវលំ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះ អ៊ុល ភារៈ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ រីឯវត្ថុតាងចាប់យកបាន សារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ៣២៩៨.៥៤ក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។