ផ្អើល​អស់អ្នក​ស្រុក​! ដោយសារ​កម្មករ​ទូក​នេសាទ​ម្នាក់ ធ្វើអត្តឃាត​សម្លាប់ខ្លួន​

កោះកុង​៖ កាលពីរ​សសៀ​ល ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មណ្ឌលសីមា សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខេត្ត និង​ក្រុមគ្រូពេទ្យ​បាន​ចុះ​ធ្វើការ​ពិនិត្យ សាកសព​ស្លាប់​ដោយសារ​ចងករ​ធ្វើអត្តឃាត នៅលើ​ទូក​នេស​ទ​ត្រី នៅ​ចំនុច​ភូមិ​០១ ឃុំ​ប៉ាក់​ខ្លង ស្រុ​មណ្ឌលសីមា​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ មុំ ជំនោ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​កម្មករ​នេសាទ​ត្រី មាន​ស្រុកកំណើត ភូមិ​ដំណាក់​ត្រាច ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​ក្រោយពី​ការពិនិត្យ​សាកសព ជំនាញ បា​នស​ដ្ឋា​ន​ថា ជនរងគ្រោះ​បាន ចងករ​ធ្វើអត្តឃាត​ពិតប្រាកដ​មែន និង​បាន​ដឹក​សព​យកទៅ​តម្កល់ នៅ​វត្ត​ប៉ាក់​ខ្លង រងចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close