ក្រសួងអប់រំ ផ្អាកគ្រឺះស្ថានសិក្សាឯកជន រយៈពេល២សប្តាហ៍

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជាផ្លូវការ ផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជនជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះ។
ទន្ទឹមនឹងនេះដែរ សាលារៀនឯកជន អាចបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច លើកលែងតែថ្នាក់ទី១២ ដែលត្រូវបន្តការសិក្សាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលសម័យប្រឡងនៅថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០២០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។