បណ្តា​ប្រទេស ក្នុង​តំបន់​ថ្កោលទោស​ការសម្លាប់​បិតា​បច្ចេកវិទ្យា​បរមាណូ​អ៊ីរ៉ង់​

​បណ្តា​ប្រទេស​ក្នុង​តំបន់ ក្នុងនោះ​មាន​ប្រទេស​ហ្ស​ក​ដង់​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ដល់​ការធ្វើឃាត អ្នកវិទ្យាសាស្ត្រ​បរមាណូ​លំដាប់​កំពូល​របស់​អ៊ីរ៉ង់ ។ ស្ថានភាព​ខាងលើ​បង្ក​ឲ្យ​តានតឹង​កាន់តែខ្លាំង​លើង​ក្នុង​តំបន់ មជ្ឈិមបូព៌ា ។​ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ថ្កោលទោស​យ៉ាងខ្លាំង ដល់​អ៊ីស្រាអែល នៅ​ពីក្រោយ​ការធ្វើឃាត​អ្នកវិទ្យាសាស្ត្រ​បរមាណូ​លំដាប់​កំពូល​របស់​អ៊ីរ៉ង់​។ នៅពេលនេះ​កម្លាំង​ទាហាន​អ៊ីរ៉ង់ បាន​ត្រៀមលក្ខណៈ​វាយប្រហារ​ទៅលើ​ប្រទេស​អ៊ីស្រាអែល ដោយ​«​ព្យុះ​មី​ស៊ី​ល​រាប់ពាន់​ដើម​»​។​

​ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani បាន​បញ្ជាក់ថា នឹងមាន​ការតបត​វិញ​ទៅលើ​ប្រទេស​អ៊ីស្រាអែល ប៉ុន្តែ​អ៊ីរ៉ង់ មិន​ប្រញាប់ប្រញាល​នោះឡើយ​គឺមាន​ការ​ប្រុង​ប្រ័​យ័​ត្ន​ខ្ពស់​។​ ​ស្ថានភាព​នៅក្នុង​តំបន់​ព្រំដែន តានតឹង​កាន់តែខ្លាំង ហើយ​អាមេរិក​ក៏បាន​បញ្ជូន​ក្រុម​នាវា​ផ្ទុក​យន្តហោះ ដែលមាន​នាវា USS Nimitz ទៅកាន់​តំបន់​មជ្ឈិមបូព៌ា ជាការ​ត្រៀមលក្ខណៈ ធ្វើសង្គ្រាម វាយប្រហារ​អ៊ីរ៉ង់ ប្រសិនបើ​អ៊ីរ៉ង់ ហាន​វាយប្រហារ​អ៊ីស្រាអែល​នោះ​។​

​ការប្រឈមមុខ​តានតឹង រវាង​អ៊ីរ៉ង់​និង​អ៊ីស្រាអែល​កាន់តែខ្លាំង​ឡើង ក្រោយពេល បិតា​បច្ចេកវិទ្យា​បរមាណូ​អ៊ីរ៉ង់​លោក​Mohsen Fakhrizadeh រង​ការធ្វើឃាត​កាលពី​ថ្ងៃទី​២៧​ខែវិច្ឆិកា ហើយ​អ៊ីរ៉ង់​បាន​ចោទប្រកាន់​អាមេរិក និង​អ៊ីស្រាអែល ជា​អ្នក​នៅ​ពីក្រោយ​។ ជាមួយគ្នា​នោះដែរ​អ៊ីរ៉ង់​ក៏បាន​ចេញ​បញ្ជារ​ដល់​កម្លាំង​ទាហាន​ទាំងអស់ ត្រៀមលក្ខណៈ​ធ្វើសង្គ្រាម​។ ​មី​ស៊ី​ល​របស់​អ៊ីរ៉ង់ រាប់ពាន់​ដើម បាន​ត្រៀម​រួចរាល់​រងចាំ​តែ​បទបញ្ជារ​ប៉ុណ្ណោះ នឹង​វាយប្រហារ​ទៅលើ​ប្រទេស​អ៊ីស្រាអែល​ជាមិនខាន​។​ ​ចំណែក​កម្លាំង​ទាហាន​អ៊ីស្រាអែល​វិញ​ក៏បាន​ត្រៀមលក្ខណៈ​រួចរាល់ ពិសេស​គឺ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស ដោយ​ខ្លាច​អ៊ីរ៉ង់​វាយប្រហារ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close