ក្រសួងទេសចរណ៍ ក្រើនរំលឹក​ដល់​ម្ចាស់​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​សូម ក្រើនរំលឹក​ដល់​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា ឱ្យ​យកចិត្តទុកដាក់​អនុវត្ត និង​រៀបចំ​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។​

​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ភ្ញៀវ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍រ​បស់​ខ្លួន នៅក្នុង​ដំណាក់កាល​កូ​វីដ​-១៩ តាម​ប្រព័ន្ធ Telgram Bot ជាពិសេស​ត្រូវ​កត់​ត្រាវ​ត្ត​មាន​របស់​ភ្ញៀវ​ប្រើប្រាស់​សេវាកម្ម​នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នីមួយៗ ។​

​ការចុះឈ្មោះ​ភ្ញៀវ​នេះ​អាច​ប្រើប្រាស់​តាម​ប្រព័ន្ធ Telegram Bot ដើម្បី​ជា​ជំនួយ​ដល់​ការតាមដាន​ក្នុង​កមណត់​អត្តសញ្ញាណ​ករណី​មានការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ទីតាំង​អាជីវកម្ម​ទេសចរ​ណ៏ ជាយថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close