បង្ក្រាបគ្រឿងញៀន ឆ្លងដែនពីឡាវមកកម្ពុជា ដកហូតបានជាង ២០ ០០០គ្រាប់ នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ កាលពីវេលាម៉ោងជាង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នគរបាលជំនាញខេត្តស្ទឹងត្រែង បានចុះបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន ដែលឆ្លងដែនពីប្រទេសឡាវចូលមកកម្ពុជា នៅចំណុចភូមិលើ ឃុំព្រះរំកិល ស្រុកបុរីឣូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញ បានឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ធីង សីហា ភេទប្រុស ឣាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលើ ឃុំព្រះរំកិល ស្រុកបុរីឣូរស្វាយសែនជ័យ និងចាប់បានវត្ថុតាងបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់(WY) ចំនួន១០ដុំ ស្មើ២០០០០គ្រាប់ ស្មើទម្ងន់ ២០៣២,២ក្រាប។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។