អាសូរណាស់! ជនវិកលចរិកម្នាក់ ស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកោះកុង

ខេត្តកោះកុង៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០មានករណីមនុស្សស្លាប់ម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចខាងក្រោយរបងមន្ទីរពេទ្យខេត្ត ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
សពជនរងគ្រោះឈ្មោះ យ៉ាត វ៉ាត (ហៅជ័យ) ភេទប្រុស អាយុ៥០ឆ្នាំ ជនវិកលចរិក ស្នាក់នៅក្នុងវត្តទេពនិមិត្ត (ហៅវត្តថ្មី)។ ក្រោយពីការពិនិត្យពីក្រុមគ្រូពេទ្យ និង កម្លាំងជំនាញបញ្ជាក់ថា សាកសពមានស្នាមរបួសបាក់កដៃខាងឆ្វេង, ជើងខាងឆ្វេង និង បែកប្លោកនោម។
ក្រុមគ្រូពេទ្យបានសនិដ្ឋានថា សាកសពបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ សពបានប្រគល់សពជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។