បិទរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ រយៈពេល២សប្តាហ៍

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជូនដំណឹងនៅព្រឹកថ្ងៃតី៣០ វិច្ឆិកានេះ ពីការបិទដំណើរការជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចំពោះរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេស។
ការបិទនេះ គឺដោយមើលឃើញពីផលប៉ះពាល់ នៃការរីករាលដាលជាសាកល នៃជំងឺកូវីដ១៩ និងដើម្បីចៀសវាងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅក្នុងសហគមន៍។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។