សម្តេច​តេ​ជោ ឲ្យ​ផ្អាក​ការជួបជុំ​មនុស្ស​ច្រើន និង​ការរៀបចំ​អាពាហ៍ពិពាហ៍ រយៈពេល​១៥​ថ្ងៃ​

​ភ្នំពេញ​៖ សារ​សំឡេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូន​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប អំពី​ការដាក់ចេញ​វិធានការ​បន្ថែម​នានា ជុំវិញ​«​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​» (​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០)​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​បទបញ្ជា​បន្ទាន់​មួយ​ដោយ​ប្រកាស មិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​មនុស្ស​ច្រើន​លើសពី​២០​នាក់ និង​សូម​ឲ្យ​ផ្អាក​ការរៀបចំ​ពិធី​អាពាហ៍ពិពាហ៍ រយៈពេល​១៥​ថ្ងៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close