សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​ផលិត​ស្រាស ដែល​សង្ស័យ​ជា​ករណី​ពុល បង្ក​ឲ្យរង​គ្រោះ​ជាង ១០០​នាក់

​ខេត្តកំពង់ឆ្នាំង​៖ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» ខេត្តកំពង់ឆ្នាំង និង​មន្ត្រី​ចំរុះ បាន​ចុះ​ស្រាវជ្រាវ​លើ​ករណី​ពុល ដែល​បណ្តាលឱ្យមាន​ប្រជាពលរដ្ឋ​រងគ្រោះ​ប្រមាណ​ជាង ១០០​នាក់ (​មាន​អ្នកស្លាប់​)​។

​ក្នុង​ប្រតិបត្តិការ​នោះ សាខា ក​.​ប​.​ប​. ខេត្តកំពង់ឆ្នាំង បាន​យក​សំណាក​គំរូ​ស្រា ដែល​សង្ស័យថា មាន​សារធាតុពុល (Methanol) ហើយ​ដែល​ប្រជាពលរដ្ឋ​រងគ្រោះ​បានទទួល​ទាន មក​ធ្វើការ​ពិសោធន៍​វិភាគ នៅ​ស្នាក់ការ​កណ្តាល នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. (​រាជធានី​ភ្នំពេញ​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close