បង្ក្រាបគ្រឿងញៀនជិត ៣គីឡូក្រាម បង្កប់ក្នុងកញ្ចប់បញ្ញើញប្រៃសណីយ៍ ឆ្លងដែនពីកម្ពុជា ទៅញូហ្ស៊ីលែន និងអូស្ត្រាលី

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ បានដំណើរការស្រាវជ្រាវស៊ើបអង្កេត និងឈានទៅបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀន ដែលបម្រុងឆ្លងដែនចេញពីកម្ពុជា ទៅញូហ្ស៊ីលែន និងអូស្ត្រាលី ដោយលាក់បង្កប់ក្នុងកញ្ចប់បញ្ញើញប្រៃសណីយ៍ចំនួន ៣លើកជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ និងគ្រឿងញៀន ២៥៤៩,៧៧ក្រាម។

តាមលទ្ធផលដែលទទួលបានពីសមត្ថកិច្ច បញ្ជាក់ថា៖
លើកទី១៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនេញ( Cargo )នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៨៥,៣២ក្រាម ដោយលាក់បង្កប់ក្នុងដំបង២កំណាត់។
លើកទី២៖ នៅថ្ងៃទី ០៥ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនេញ( Cargo )នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ១២៩៥,៦៧ក្រាម ដោយលាក់បង្កប់ក្នុងបដិមារព្រះពុទ្ធរូប ឈើ ២ព្រះអង្គ។
លើកទី៣៖ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុច ក្រុមហ៊ុន IAL ផ្ទះលេខ១៦បេ ផ្លូវសូនី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ២ នាក់៖
១- ឈ្មោះ លឿង សៀងហៃ ភេទប្រុស) កើត ១៩៨៩ ជនជាតិខ្មែរ (អ្នកផ្ញើគ្រឿងញៀន)
២-ឈ្មោះ ឈុន ម៉ារ៉ាឌី ភេទប្រុស កើត ១៩៩៥ ជនជាតិខ្មែរ (អ្នកផ្ញើគ្រឿងញៀន)។
ចាប់យកវត្ថុតាង : គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ : ១០៤៨, ៤៨ក្រាម លាក់បង្កប់ក្នុងរូបបដិមាក ៤ អង្គ: ព្រះកេស១. ព្រហ្ម២ . រូប ព្រះបាទជ័យវរ្ម័ន១។
លុះនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ជំនាញបន្តការស្រាវជ្រាវ កំណត់បានមុខសញ្ញាមេក្លោង ១នាក់ និងឈានទៅចាប់ខ្លួនឈ្មោះ CHEN KEXI ភេទប្រុស ជនជាតិចិន កើត១៩៨១ កាន់លិខិតឆ្លងដែនលេខ EB2396631 ស្នាក់នៅក្នុងបន្ទប់ ២០៥ អាផាត់មិនវិមាឯករាជ្យ ផ្លូវ១២៤ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងចាប់យកវត្ថុតាងបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ១២០,២៧ក្រាម បន្ថែមទៀត ដោយលាក់បង្កប់ក្នុងចម្លាក់ឈើ រូបដំរី ២រូប និងដំបងឈើ ២កំណាត់ ៣គូរ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញបន្តតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។