ស្រីលង្កា៖ ការឆ្លងកូវីដ១៩ កើនឡើងក្នុងពន្ធនាគារ អ្នកទោសបាតុកម្ម ក្លាយជាហិង្សាស្លាប់ជាច្រើន

ការឆ្លងរាលដាលកូវីដ១៩ កាន់តែកើនឡើងខ្ពស់ ពិសេសនៅក្នុងពន្ធនាគារ ដែលមានអ្នកទោសច្រើន។ អ្នកទោសបាននាំគ្នាតវ៉ានៅតាមពន្ធនាគារនានា ក្រោយអ្នកទោសជាច្រើនបានឆ្លងកូវីដ១៩ ។
នៅថ្ងៃទី ៣០ខែវិច្ឆិកា មានសាច់ញាតអ្នកទោស ប្រមាណ ៥០០នាក់ បានប្រមូលផ្តុំគ្នា នៅមុនពន្ធនាគារស្នើឲ្យមន្ត្រីពន្ធនាគារផ្តល់ព័ត៌មានពីអ្នកទោស និង ធានាសុវត្ថិភាពដល់ អ្នកទោសទាំងអស់ ។ នៅថ្ងៃទី៣០ខែវិច្ឆិកា មន្ត្រីស្រីលង្កា បានប្រកាសឲ្យដឹងថា មានអំពើហិង្សាកើតឡើងនៅពន្ធនាគា Mahara បណ្តាលឲ្យអ្នកទោស ៦នាក់ស្លាប់និង ៣៥នាក់ រងរបួស ពេលប៉ូលិសបាញ់កាំភ្លើងបំបែកក្រុមអ្នកទោសធ្វើបាតុកម្ម។
អ្នកនាំពាក្យ ស្នងការប៉ូលិស ស្រីលង្កាលោកAjith Rohana បានបញ្ជាក់ថាអំពើហិង្សាកើតឡើង នៅថ្ងៃទី២៩ ខែវិច្ឆិកា នៅពន្ធនាគារMahara ចម្ងាយពីទីក្រុង Colombo ១៥ គីលូម៉ែត្រនៅភាគខាងជើង។ លោកបន្តទៀតថា កម្លាំងសន្តិសុខបានសម្រេចផ្ទុះអាវុធ ក្រោយពេលអ្នកទោសព្យាយាម គ្រប់គ្រងពន្ធនាគារ។ អ្នកទោសបានបំផ្លាញសម្ភារៈ ទ្រព្យាសម្បត្តិ នៅក្នុងពន្ធនាគារស្ទើតែទាំងស្រុង។
តាមតួលេខបង្ហាញឲ្យឃើញថា មានអ្នកទោសជាង១ពាន់នាក់ នៅក្នុងពន្ធនាគារចំនួន៥ផ្សេងគ្នាធ្វើតេស្តរកឃើញឆ្លងកូវីដ១៩ និង២នាក់ស្លាប់ ។ ចំណែកឆ្មាំគុក៥០ នាក់ក៏បានឆ្លងកូវីដ១៩ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។