ភ្ញៀវទេសចរបរទេសជិត ៤០ម៉ឺននាក់ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល១១ខែ ឆ្នាំនេះ!

ខេត្តសៀមរាប៖ គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសជិត៤០ម៉ឺននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូលជាង១៨លានដុល្លារ។
ដោយឡែកសម្រាប់តែខែវិច្ឆិកា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសចំនួន ១២៣៥នាក់ ទិញបណ្ណចូលទស្សនារមណីដ្ឋានអង្គរ បានចំណូលជាង៥ម៉ឺនដុល្លារ។
ចំណូលជាង១៨លានដុល្លារ ដែលបានពីការលក់បណ្ណចូលទស្សនាអង្គរ ក្នុងរយៈពេល១១ខែកន្លងមកនេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជាជិត៨០ម៉ឺនដុល្លារផងដែរ ដើម្បីទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ ទាំង៥សាខានៅភ្នំពេញ និងសៀមរាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។