១១ខែ ឆ្នាំ២០២០នេះ! កម្ពុជា នាំចេញអង្ករបាន ៦០ម៉ឺនតោន

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការនាំចេញអង្កររបស់កម្ពុជា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២០ថា សម្រេចបាន ៦០១ ០៤៥តោន កើនឡើងប្រមាណ ៨៦ ៨៩៦តោន ស្មើនឹង១៦.៩០% បើធៀបទៅនឹងរយៈពេល១១ខែ នៅឆ្នាំ២០១៩ មានតែចំនួន ៥១៤ ១៤៩តោនប៉ុណ្ណោះ។
របាយការណ៍ បញ្ជាក់ថា ចំពោះប្រភេទអង្ករ ដែលនាំចេញក្នុងរយ:ពេល១១ខែនេះ រួមមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៨១ ១២៣តោន, អង្ករសចម្រុះគ្រប់ប្រភេទចំនួន ១១៣ ៧០៣តោន និងអង្ករចំហ៊ុយមានចំនួន ៦ ១៥១តោន។
ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជា ក្នុងរយៈពេល១១ខែនេះ មានចំនួន៦០ ប្រទេស គឺនៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន (រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន៦ និងនៅទ្វិបដ៏ទៃទៀតចំនួន ២៩ប្រទេស។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ។ ប្រទេសចិនឈរនៅលំដាប់ទី១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។